ជំពូកទី ១
ពុទ្ធិមូលដ្ធានពាក់ព័ន្ធនឹងការគិត
សេចក្ដីផ្ដើមៈ
គំនិតជាលទ្ធផលចេញពីការចេះគិតក្រោមឥទ្ធិពលនៃការធ្វើ
សកម្មភាពរបស់ខួរក្បាល (Mental Process) ហើយការចេះគិតក៏
កើតពីការយល់ដឹងដែរ។ ដូច្នេះទើបគំនិតរបស់មនុស្សម្នាក់ៗតែង
ខុសគ្នាទៅតាមវ័យ អាយុ បញ្ញា បទពិសោធ ការសិក្សា ការចង់ចាំ
លំនិក និងលក្ខណៈសម្បត្តិនៃសរសៃប្រសាទរៀងៗខ្លួន។ តាម
ទស្សនៈទូទៅរបស់ចិត្តវិទូយល់ឃើញថាការគិតជាប្រតិកម្មខាងក្នុង
មួយប្រភេទដែលកើតឡើងអាស្រ័យដោយសញ្ញាណ (Symbols)
ជំនួសឲ្យសភាពការណ៏ឬហេតុការណ៏ផ្សេងៗ ហើយស្ដែងឡើង
ជារូបភាពនៃទស្សនៈតាមទម្រង់នានា ដែលអាចជាការនិយាយស្ដី
ឬការកត់ត្រា។ ឧទាហរណ៏ នូវពេលឮការឃោសនាស្ដីអំពីរថ
យន្ដសន្សំសំចៃប្រេង ជាប្រភេទរថយន្ដថ្មី ទំនើប ឬឃើញការឃោ
សនាចុះផ្សាយលើទំព័រសារព័ត៏មាន ពេលនោះវានឹងធ្វើឲ្យកើត
នូវគំនិតមួយថា តើត្រូវធ្វើដូចម្តេចទើបមានឪកាសក្លាយជាម្ចាស់
រថយន្តនេះជាដើម?
No comments:
Post a Comment