Wednesday, February 28, 2018

                                                   ​​    ជំពូកទី ១
                                      ពុទ្ធិមូលដ្ធានពាក់ព័ន្ធនឹងការគិត
សេចក្ដីផ្ដើមៈ
        
       គំនិតជាលទ្ធផលចេញពីការចេះគិតក្រោមឥទ្ធិពលនៃការធ្វើ
សកម្មភាពរបស់ខួរក្បាល (Mental Process) ហើយការចេះគិតក៏
កើតពីការយ​ល់ដឹងដែរ។ ដូច្នេះទើបគំនិតរបស់មនុស្សម្នាក់ៗតែង
ខុសគ្នាទៅតាមវ័យ អាយុ បញ្ញា បទពិសោធ ការសិក្សា ការចង់ចាំ
លំនិក និងលក្ខណៈសម្បត្តិនៃសរសៃប្រសាទរៀងៗខ្លួន។ តាម
ទស្សនៈទូទៅរបស់ចិត្តវិទូយល់ឃើញថាការគិតជាប្រតិកម្មខាងក្នុង
មួយប្រភេទដែលកើតឡើងអាស្រ័យដោយសញ្ញាណ (Symbols) 
ជំនួសឲ្យសភាពការណ៏ឬហេតុការណ៏ផ្សេងៗ ហើយស្ដែងឡើង
ជារូបភាពនៃទស្សនៈតាមទម្រង់នានា ដែលអាចជាការនិយាយស្ដី
 ឬការកត់ត្រា។ ឧទាហរណ៏ នូវពេលឮការឃោសនាស្ដីអំពីរថ
យន្ដសន្សំសំចៃប្រេង ជាប្រភេទរថយន្ដថ្មី ទំនើប ឬឃើញការឃោ
សនាចុះផ្សាយលើទំព័រសារព័ត៏មាន ពេលនោះវានឹងធ្វើឲ្យកើត
នូវគំនិតមួយថា តើត្រូវធ្វើដូចម្តេចទើបមានឪកាសក្លាយជាម្ចាស់
រថយន្តនេះជាដើម?
  
                                              អារម្ភកថា
    ក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ តែងតែជួបប្រសព្វនូវបញ្ហា
ផ្សេងៗជាច្រើនដែលទាមទារឲ្យមានភាពបិុនប្រសប់និងចាំបាច់បន្ទាន់
ដើម្បីដោះស្រាយ ព្រោះនូវក្នុងតថភាពសត្យានុម័តនៃមជ្ឈដ្ធានជុំ
វិញខ្លួនយើងមានវត្ថុ បាតុភូត និងរឿងរ៉ាវជាច្រើនដែលយើងមិន
ស្គាល់ និងមិនដឹងជាមុន។





​​​​​












 អ្វីៗមិនមែនចេះតែប្រាថ្នាចង់បានវាបានតាមការចង់របស់យើងនោះទេ លុះត្រាតែយើងគិតធ្ចើវាជាមួយនិងការព្យាយាមតស៊ូឲ្យខ្លាំងក្លាដែរ​​​  ទើបយើងបានវាមកពិតប្រាកដមែន។ បើអ្នកចង់អ្នកត្រូវតែ
ធ្វើវាជានិច្ចហាមឈប់ ហាមផ្អកដំណើរហាមគិតអ្វីដែរមិន
មែនជារឿងល្អឲ្យសោះ។ព្រោះថាកាលបើយើងកំពុងតែធ្វើដំណើរ
ទៅមុខហើយ បែជាមកររ៉េរ៉ៃរសេរសាមជាមួយឧបសគ្គបន្តិចបន្តូច
នោះប្រាកដជាយើងមិនអាចបន្តដំណើរឆ្ពោះទៅមុខបានឡើយ។